Copyrights @ Journal 2014 - Designed By Templateism - SEO Plugin by MyBloggerLab

Showing posts with label ចែករំលែក. Show all posts
Showing posts with label ចែករំលែក. Show all posts

Wednesday, April 30, 2014

,

វិនិយោគពេលវេលា

ពេលវេលា​ជា​វត្ថុ​ដ៏​មាន​តម្លៃ​បំផុត​ក្នុង​ ជិវិត​មនុស្ស​។ គេ​តែង​ប្រៀបធៀប​ពេលវេលា​ទៅនឹង​មាស​ប្រាក់​។ តាមពិត​ពេលវេលា​មាន​តម្លៃ​ខ្លាំង​ជាង​មាស​ប្រាក់​ទៅ​ទៀត​។ ពេលវេលា​គឺ​ជា​ជីវិត។ មនុស្ស​ម្នាក់​ៗ​ មានពេល​​ត្រឹម​តែ​ ២៤ ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​ ហេតុ​ដូច្នេះ​ គេ​ពុំ​គួរ​យក​ពេល​វេលា​ទៅ​ខ្ជះ​ខ្ជាយ​ចោល​ដោយ​ឥត​ប្រយោជន៍​ឡើយ​។ គេ​គួរ​ប្រើ​ពេលវេលា​ឲ្យ​ចំគោលដៅ​ ពោលគឺ​ប្រើ​ពេលវេលា​ភាគ​ច្រើន​បំផុត​ទៅ​លើ​កិច្ច​ការ​ទាំង​ឡាយ​ណា​ដែល​ផ្តល់ ​ផ្លែ​ផ្កា​នា​ថ្ងៃ​អនាគត​។ ការ​ចេះ​ប្រើ​ពេល​វេលា​ឲ្យ​ត្រូវ​តាម​វត្ថុ​បំណង​បែប​នេះ គេហៅ​ថា​ ការវិនិយោគ​លើ​ពេលវេលា មានន័យ​ថា​

Sunday, January 5, 2014





វិធីសាស្រ្ត​ធ្វើ​​ឲ្យគេ​ស្រឡាញ់​ចូល​ចិត្ត​ 

 

 

 

១.​ យក​ចិត្តទុក​ដាក់​ដោយ​ស្មោះ​ចំពោះ​អ្នកដទៃៈ ចង់​ឲ​អ្នកដទៃ​ស្រឡាញ់​យើង យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ពួក​គេ​មុន​។ លោក​ Walters ធ្វើការនៅ​​ធនាគារ​មួយ ត្រូវ​បាន​ថ្នាក់​លើ​បាន​ចាត់​​ឲ​ទៅ​ពិនិត្យដោយ​សម្ងាត់​មើល​ហាង​មួយ​នោះ​ គួរ​ឲ្យ​​​ធនាគារ​ទុក​​ចិត្ត​​ដែរ​ឬទេ។ លោក​បាន​ទៅ​សួរ​សុខទុក្ខ នាយក​ក្រុមហ៊ុន​ឧស្សាហកម្ម​ធុន​ធ្ងន់​មួយ​ផ្សេង​ទៀត​ ដើម្បី​ឲ​លោក​ជួយ​ផ្តល់​ឯកសារ​ខ្លះ​អំពី​ហាង​មួយ​នោះ។​ នាយក​ក្រុមហ៊ុន​ ឆ្លើយ​តប​ដោយ​វិធីមួយ​មិន​ច្បាស់​ បែប​ញញើត​ញញើម​ហាក់​ដូច​ជា​មិន​ចង់​ឲ្យ​ជាប់​វាក់​វិន។​ ការជួប​គ្នា​នេះ​ទៅ​ជា​ឥត​ប្រយោជន៍។

Saturday, January 4, 2014

គោលការណ៍ 10 យ៉ាង​នាំឲ្យ​ចងចាំ​មេរៀន​បាន​ល្អ


1. ត្រូវ ​មាន​ទឹកចិត្ត​ស្រឡាញ់​ចំណេះដឹង លុះត្រា​ណា​តែ​ពេញចិត្ត​នឹង​ការ​រៀន ទើប​រៀន​ទៅ​ចងចាំ​មេរៀន​បាន​ល្អ បើ​មិន​មាន​ចិត្ត​រៀន​ហើយ​ពិបាក​ចងចាំ​ណាស់។

2. ជ្រើសរើស​យក​គោល​សំខាន់​នៃ​មេរៀន​យក​មក​រៀន រួច​ស្វែងយល់​លម្អិត​លើ​ចំនុច​ធំៗ​

ធ្វើ​ដូចម្ដេច​ទើប​អាច​ក្លាយ​ជា​អ្នក​ជំនាញ​ខាង IT ?

   IT (អាយធី) ជា​ពាក្យ​កាត់​របស់ information Technology ប្រែជា​ភាសាខ្មែរ​យើង​ថា បច្ចេកវិជ្ជា​ព័ត៌មានវិទ្យា ដែល​សិក្សា​ដោយ​ពឹងផ្អែក​លើ​ម៉ាស៊ីន​កុំព្យូទ័រ​សុទ្ធសាធ បើ​គ្មាន​ម៉ាស៊ីន​កុំព្យូទ័រ​ប្រហែល​ជា​គ្មាន​មុខ​វិជ្ជា​នេះ​ទេ។ កាល​ពី​បុរាណ​គេ​ចិញ្ចឹម​សត្វ​ដើម្បី​ផ្ញើ​ព័ត៌មាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដូច្នេះ​ការសិក្សា​ផ្នែក​ព័ត៌មាន​វិជ្ជា​ជំនាន់​បុរាណ គឺ​ការ​បង្ហាត់​សត្វ​ឲ្យ​ចេះ​ផ្ញើ​សារ ផ្ញើសំបុត្រ។
   ការសិក្សា​ជំនាញ​ខាង IT នៅ​ពេល​បច្ចុប្បន្ន​កំពុងតែ​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ច្រើន​ពី​សំណាក់ ​សិស្ស​និស្សិត ពីព្រោះ​ទីផ្សារ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ត្រូវការ​ផ្នែក​នេះ​យ៉ាង​