វិនិយោគពេលវេលា ពេលវេលាជាវត្ថុដ៏មានតម្លៃបំផុតក្នុង ជិវិតមនុស្ស។ គេតែងប្រៀបធៀបពេលវេលាទៅនឹងមាសប្រាក់។ តាមពិតពេលវេលាមានតម្លៃខ្លាំងជាងមាសប្រាក់ទៅទៀត។ ពេលវេលាគឺជាជីវិត។ មនុស្សម្នាក់ៗ មានពេលត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ហេតុដូច្នេះ គេពុំគួរយកពេលវេលាទៅខ្ជះខ្ជាយចោលដោយឥតប្រយោជន៍ឡើយ។ គេគួរប្រើពេលវេលាឲ្យចំគោលដៅ ពោលគឺប្រើពេលវេលាភាគច្រើនបំផុតទៅលើកិច្ចការទាំងឡាយណាដែលផ្តល់ ផ្លែផ្កានាថ្ងៃអនាគត។ ការចេះប្រើពេលវេលាឲ្យត្រូវតាមវត្ថុបំណងបែបនេះ គេហៅថា ការវិនិយោគលើពេលវេលា មានន័យថា