វិធីលាក់កុំព្យូទ័ររបស់អ្នកនៅលើ Local Network នៅក្នុងគន្លឹះលេខនេះ យើងខ្ញុំនឹងបង្ហាញមិត្តអ្នកអានទាំងអស់គ្នា អំពីវិធីលាក់កុំព្យូទ័ររបស់អ្នក ដើម្បីកុំឱ្យវាបង្ហាញនៅលើ Local Network ។ ដូចនេះមិត្តអ្នកអានទាំងអស់អាចសាកល្បងអនុវត្តជាមួយយើងដូចខាងក្រោម៖១. ដំបូងលោកអ្នកត្រូវចុចប៊ូតុង Start រួចវាយពាក្យ rededit ហើយចុចលើ Enter ។ ២. បន្ទាប់ពីអ្នកបានចូលទៅក្នុង Registry Editor រួច អ្នកត្រូវចូលទៅកាន់ទីតាំងដូចខាងក្រោមHKEY_LOCAL_MACHINE / SYSTEM / CurrentControlSet / Services / LanmanServer / Parameters ។ ៣. នៅពេលដែលអ្នកបានចូលទៅកាន់ទីតាំងនេះរួច អ្វីដែលអ្នកត្រូវអនុវត្តបន្តគឺត្រូវបង្កើតតម្លៃ DWORD ថ្មីសម្រាប់វា ដូចនេះអ្នកត្រូវចុចលើមីនុយ Edit រួចចុចលើ New បន្ទាប់មកសូមចុចលើ DWORD 32-bit Value