វិធីលាក់កុំព្យូទ័ររបស់អ្នកនៅលើ Local Network
នៅក្នុងគន្លឹះលេខនេះ យើងខ្ញុំនឹងបង្ហាញមិត្តអ្នកអានទាំងអស់គ្នា អំពីវិធីលាក់កុំព្យូទ័ររបស់អ្នក ដើម្បីកុំឱ្យវាបង្ហាញនៅលើ Local Network ។ ដូចនេះមិត្តអ្នកអានទាំងអស់អាចសាកល្បងអនុវត្តជាមួយយើងដូចខាងក្រោម៖
១. ដំបូងលោកអ្នកត្រូវចុចប៊ូតុង Start រួចវាយពាក្យ rededit ហើយចុចលើ Enter ។
១. ដំបូងលោកអ្នកត្រូវចុចប៊ូតុង Start រួចវាយពាក្យ rededit ហើយចុចលើ Enter ។
២. បន្ទាប់ពីអ្នកបានចូលទៅក្នុង Registry Editor រួច អ្នកត្រូវចូលទៅកាន់ទីតាំងដូចខាងក្រោម
HKEY_LOCAL_MACHINE / SYSTEM / CurrentControlSet / Services / LanmanServer / Parameters ។
HKEY_LOCAL_MACHINE / SYSTEM / CurrentControlSet / Services / LanmanServer / Parameters ។
៣. នៅពេលដែលអ្នកបានចូលទៅកាន់ទីតាំងនេះរួច អ្វីដែលអ្នកត្រូវអនុវត្តបន្តគឺត្រូវបង្កើតតម្លៃ DWORD ថ្មីសម្រាប់វា ដូចនេះអ្នកត្រូវចុចលើមីនុយ Edit រួចចុចលើ New បន្ទាប់មកសូមចុចលើ DWORD 32-bit Value ( ឬ DWORD 64 bit Value សម្រាប់អ្នកប្រើ Windows 64 bit) ។
៤. អ្នកត្រូវដាក់ឈ្មោះឱ្យវាថា Hidden ។
៥. បន្ទាប់មកសូមចុច Double Click លើតម្លៃថ្មីនោះ ហើយអ្នកត្រូវកំណត់តម្លៃរបស់វា គឺ 1 ។ ក្រោយមកសូមចុចលើ OK ដើម្បីរក្សាការកំណត់របស់អ្នក។
៦. អ្នកត្រូវចុចបិទផ្ទាំង Registry Editor រួចចាប់ផ្ដើម Restart កុំព្យូទ័ររបស់អ្នក។
៧. នៅពេលដែលអ្នកបានធ្វើការ Restart កុំព្យូទ័ររួច នោះអ្នកដទៃផ្សេងប្រាកដជាពុំអាចឃើញឈ្មោះកុំព្យូទ័រអ្នកនៅលើ Network ឡើយ លុះត្រាតែគេវាយឈ្មោះកុំព្យូទ័ររបស់អ្នកឱ្យបានត្រឹមត្រូវនៅក្នុង Windows Explorer ឬ Start Menu ឬ ដោយការស្វែងរកដោយចុច \\ នៅពីមុខ។ ឧទាហរណ៍ \\VUTHEA-PC ប្រសិនបើកុំព្យូទ័ររបស់អ្នកប្រាកដជាមានឈ្មោះ VUTHEA-PC ៕