ប្ដូររូបរាងធាតុក្រាហ្វិក Popular Posts ឲ្យទៅជារាងដុំបួនជ្រុង (គូប) ដែលមានចលនា
1- ដាក់ Popular Posts Widget ដែលមានស្រាប់ឲ្យហើយសិន ៖
ចំណាំ ៖ បើប្លករបស់លោកអ្នកបានដាក់ Popular Posts Widget រួចហើយ សូមរំលងជំហានមួយនេះចោលចុះ។ និងមួយទៀត បើអ្នកធ្លាប់ដាក់កូដអ្វីផ្សេងៗឲ្យ Popular Posts Widget នោះ សូមអ្នកចូលទៅដកកូដដែលទាក់ទងនឹង Popular Posts Widget ចោលសិន (តែ បើធ្លាប់ដាក់ ប្រកាសពេញនិយម មានផ្ទៃពណ៌ចំរុះ នោះមិនបាច់ដកកូដចេញទេ ព្រោះមិនអីទេ អាចរំលងទៅអនុវត្តន៍ជំហានទី 2 បាន)។- នៅក្នុងប្រព័ន្ធ Blogger មាន Popular Posts gadget ស្រាប់រង់ចាំតែលោកអ្នកបើកប្រើតែប៉ុណ្ណោះ ដូច្នេះលោកអ្នកត្រូវបើកវាអោយដំណើរការជាមុនសិនដោយ ៖
- កត់ត្រាចូល (Log In) គណនី Blogger របស់លោកអ្នក
- ចូលទៅ Layout >> Addd a Gadget (សូមមើលរូបខាងក្រោម)
- រមូល (Scroll) ចុះក្រោមរកមើល Gadget ឈ្មោះថា Popular Posts (សូមមើលរូបខាងក្រោម)
- ចុចលើវាដើម្បីកំណត់លក្ខខណ្ឌអោយកូនកម្មវិធី Popular Posts Widget
- Title : ជាឈ្មោះ Gadget អ្នកអាចដាក់ជាភាសាខ្មែរបាន (ប្រកាសពេញនិយម) ឬក៏មិនបាច់ដូរក៏បាន។
- Most viewed : បង្ហាញចំណងជើងប្រកាសដែលមានអ្នកអានច្រើនជាងគេ គិតជា ក្នុងសប្ដាហ៍, ក្នុងខែ ឬក៏ គ្រប់ពេល (ចំណែកខ្ញុំ ខ្ញុំរើសយកគិតជាខែគឺ Last 30 days)
- Show : កំណត់ការបង្ហាញចំណងជើងប្រកាស ភ្ជាប់មកជាមួយ៖
+ image thumbnail : កំណត់អោយបង្ហាញរូបភាពតូចក្នុងប្រកាសបើមាន (ត្រូវធីក)
+ snippet : បង្ហាញអត្ថបទសង្ខេបបន្តិចពីក្រោមចំណងជើង (សូមកុំធីក)
- Display up to ... post(s) : កំណត់ចំនួនបង្ហាញចំណង់ជើងប្រកាស (ខ្ញុំយកបង្ហាញចំនួនដប់ (10) ចំណងជើងប្រកាសដែលមានអ្នកអានច្រើន។
- កំណត់រួចសូមចុចប៊ូតុង Save ដើម្បីរក្សាទុក។ រួចអ្នកអាចចាប់ទាញ Popular Posts Widget ទៅដាក់នៅទីតាំងសមរម្យ ដែលអ្នកចង់ដាក់ (ឧទាហរណ៍ នៅខាងលើគេបំផុតក្នុងផ្នែកខាងស្ដាំ)។
2- ដាក់កូដបន្ថែមឲ្យ Popular Posts Widget ប្រែជាគូប 3D ៖
- ដោយស្ថិតនៅផ្ទាំងគ្រប់គ្រង់ Widget (Layout) ដដែលហ្នឹង អ្នកត្រូវបង្កើត Widget ដែលដាក់កូដ "គូប 3D" មួយរួចយកទៅដាក់ពីលើ Popular Posts Gadget ដោយ ៖- ចូលទៅ Layout >> Addd a Gadget ។
- រមូល (Scroll) ចុះក្រោមរកមើល Gadget ឈ្មោះថា HTML/JavaScript (សូមមើលរូបខាងក្រោម)
- បិទភ្ជាប់កូដ "Popular Posts Cube 3D" ខាងក្រោមនេះ ដាក់ក្នុង HTML/JavaScript រួចចុច Save ។
- ចូលដល់ផ្ទាំង Layout វិញ លោកអ្នកអាចចាប់ទាញធាតុក្រាហ្វិក
"Popular Posts Cube 3D" យកទៅដាក់នៅលើជាប់នឹង Popular Posts
Gadget ដែលអ្នកបានដាក់កាលជំហានទី 1 រួចហើយនោះ។- រួចចុចឆ្នុច save arrangement ជាការស្រេច។
កូដ "Popular Posts Cube 3D" សម្រាប់ដាក់ក្នុង HTML/JavaScript
<style type="text/css">
.cube { width: 200px; height: 200px;}
a img { border: none; }
#linksCube img { width: 100%; height: 100%; }
</style>
<script src="http://ajax.googleapis.com/ajax/libs/jquery/1.6.1/jquery.min.js" type="text/javascript"></script>
<script type="text/javascript" src="http://accordion-for-blogger.googlecode.com/svn/trunk/jqueryimagecube.js"></script>
<script type="text/javascript" charset="utf-8">
$(function () {
$('.popular-posts ul').abupopularcube();
});
</script>
<script type="text/javascript" src="http://accordion-for-blogger.googlecode.com/svn/trunk/popularcube.js"></script>
.cube { width: 200px; height: 200px;}
a img { border: none; }
#linksCube img { width: 100%; height: 100%; }
</style>
<script src="http://ajax.googleapis.com/ajax/libs/jquery/1.6.1/jquery.min.js" type="text/javascript"></script>
<script type="text/javascript" src="http://accordion-for-blogger.googlecode.com/svn/trunk/jqueryimagecube.js"></script>
<script type="text/javascript" charset="utf-8">
$(function () {
$('.popular-posts ul').abupopularcube();
});
</script>
<script type="text/javascript" src="http://accordion-for-blogger.googlecode.com/svn/trunk/popularcube.js"></script>
-លោកអ្នកអាចកែរទំហំរូបភាពគូបនោះបានដោយ ៖
- { width: 200px; height: 200px;} : ដូរលេខ 200px ទៅទំហំដែលអ្នកចង់បាន (គិតជា px) លោកអ្នកត្រូវដូរ ឲ្យស្មើគ្នារវាងតម្លៃ width និង height ទើបបានហៅថា "គូប"។
0 comments:
Post a Comment